នារសៀល ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក., អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូ” ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ តំណាងក្រុមហ៊ុនផ្តល់សេវាពិគ្រោះយោបល់និងរៀបចំឯកសារពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប្រមាណ ១០០នាក់។