គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
អគ្គលេខាធិការដ្ឋាន
ទំព័រដើម
អំពីស្ថាប័ន
បណ្តុំឯកសារ
ព័ត៌មានសម្រាប់ប្រតិបត្តិករ
ព្រឹត្តិការណ៍ទូទៅ
ទំនាក់ទំនង
អំពី គ.ល.ក.
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)
ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មានសមត្ថកិច្ចក្នុងការស្នើឡើងនូវគោលនយោបាយ ចេញបទប្បញ្ញត្តិ គ្រប់គ្រង ត្រួតពិនិត្យ ផ្តល់អាជ្ញាបណ្ណ ប្រមូលចំណូល និងចាត់វិធានការចាំបាច់ទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម។
គ.ល.ក.
មានសមាសភាពចំនួន ១១(ដប់មួយ) រូប ដូចខាងក្រោម៖
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ប្រធាន
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១(មួយ)រូប
អនុប្រធាន
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១(មួយ)រូប
សមាជិក
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ១(មួយ)រូប
សមាជិក
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ១(មួយ)រូប
សមាជិក
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១(មួយ)រូប
សមាជិក
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១(មួយ)រូប
សមាជិក
តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១(មួយ)រូប
សមាជិក
អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ
សមាជិក
អគ្គលេខាធិការ
គ.ល.ក.
សមាជិក
អគ្គលេខាធិការរង
គ.ល.ក.
សមាជិក
អនុប្រធាន និងសមាជិក
គ.ល.ក.
មានអាណត្តិ៥(ប្រាំ)ឆ្នាំ ហើយអាចត្រូវបានតែងតាំងឡើងវិញ លើកលែងតែសមាជិកដែលជាអគ្គលេខាធិការ និងអគ្គលេខាធិការរង មិនត្រូវបានកំណត់អាណត្តិទេ។
គ.ល.ក.
មានមុខងារនិងភារកិច្ច ដូចខាងក្រោម៖
ជាបញ្ញត្តិករនិងនិយ័តករលើវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្ម
ស្នើឡើងនូវគោលនយោបាយអភិវឌ្ឍន៍មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម
ផ្តល់អាជ្ញាបណ្ណកាស៊ីណូ អាជ្ញាបណ្ណល្បែងភ្នាល់ អាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណល្បែងពាណិជ្ជកម្មដទៃទៀត អាជ្ញាបណ្ណបុគ្គលិកពិសេស អាជ្ញាបណ្ណអ្នកជំរុញល្បែងពាណិជ្ជកម្ម និងអាជ្ញាបណ្ណអ្នកផលិត អ្នកដំឡើង អ្នកនាំចូល អ្នកលក់ ឬអ្នកចែកចាយឧបករណ៍ និងកម្មវិធីល្បែង រួមទាំងការកែប្រែ ការពន្យារ ការផ្អាក ការបិទដំណើរការ ការព្យួរ ការដកហូត និងការប្រគល់វិញនូវអាជ្ញាបណ្ណទាំងនោះ
អនុម័តលើប្រភេទល្បែងដែលអនុញ្ញាតឱ្យដំណើរការនៅក្នុងកាស៊ីណូឬនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត រួមទាំងរបៀបលេងនិងវិធានល្បែង
ចេញសេចក្តីណែនាំដល់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម អំពីប្រភេទជាក់លាក់នៃល្បែងណាមួយដែលមិនត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម
អនុម័តលើស្តង់ដានៃការត្រួតពិនិត្យផ្ទៃក្នុង នីតិវិធីរដ្ឋបាល និងគោលនយោបាយគណនេយ្យសម្រាប់កាស៊ីណូនិងគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត
ដាក់ចេញនូវវិធានការដើម្បីការពារជនងាយរងគ្រោះ រួមទាំងកុមារពីល្បែង និងការទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម
ពិនិត្យនិងសម្រេចលើបណ្តឹងជំទាស់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
គ.ល.ក.
មានអង្គភាពសវនកម្មផ្ទៃក្នុងចំនួន១ (មួយ) ដែលស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន
គ.ល.ក.
។
សមាសភាពគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ប្រធាន
ឯកឧត្តម ប៊ុន ហុន
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
អនុប្រធាន
ឯកឧត្តម ម៉ី វ៉ាន់
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
សមាជិក
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី
រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី
សមាជិក
ឯកឧត្តម ជា បូរ៉ា
រដ្ឋលេខាធិការក្រសួងទេសចរណ៍
សមាជិក
ឯកឧត្តម ខូវ មករា
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សមាជិក
ឯកឧត្តម ជីវ សុងហាក់
រដ្ឋលេខាធិការក្រសួងយុត្តិធម៌
សមាជិក
ឯកឧត្តម ជា វុទ្ធី
តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សមាជិក
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ
សមាជិក
ឯកឧត្តម រស់ ភីរុណ
អគ្គលេខាធិការ
គ.ល.ក.
សមាជិក
ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន
អគ្គលេខាធិការរង គ.ល.ក.
សមាជិក
អំពីស្ថាប័ន
អំពី គ.ល.ក.
អំពី អ.គ.ល.ក.