ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចែកខិត្តប័ណ្ណអប់រំអំពីល្បែងស៊ីសងខុសច្បាប់ និងផលប៉ះពាល់ពីល្បែងស៊ីសងនៅតាមទីតាំងផ្សារទំនើប និងផ្សាររដ្ឋចំនួន ៦ រួមមាន៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល, ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល, ផ្សារធំថ្មី, ផ្សារអូរឬស្សី, ផ្សារអូរឡាំពិក, និងផ្សារទួលទំពូង។