ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចែកខិត្តប័ណ្ណអប់រំអំពីល្បែងស៊ីសងខុសច្បាប់ និងផលប៉ះពាល់ពីល្បែងស៊ីសងនៅផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី។