Slide

នាព្រឹក ថៃ្ងព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយនិយ័តករគណនេយ្យនិងសវនកម្ម រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងប្រកាសស្តីពី នីតិវិធី បែបបទ និងលក្ខខណ្ឌនៃការទទួលស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម”

នាព្រឹក ថៃ្ងព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយនិយ័តករគណនេយ្យនិងសវនកម្ម រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងប្រកាសស្តីពី នីតិវិធី បែបបទ និងលក្ខខណ្ឌនៃការទទួលស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម” ក្រោមការដឹកនាំដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពី តំណាងនិយ័តករគណនេយ្យនិងសវនកម្ម, តំណាងក្រុមហ៊ុនសវនកម្ម, តំណាងប្រតិបត្តិករកាស៊ីណូ, តំណាង ក្រុមហ៊ុន ហ្វឹម 614 និងមន្ត្រីជំនាញនៃ គ.ល.ក. ប្រមាណ ៨០ រូប។

Preview
Preview
Preview
Preview
Preview
Preview
Preview
Preview
Preview
Preview