Slide

នាថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប, អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប

នាថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប, អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី "ការគ្រប់គ្រងល្បែងផ្សងសំណាង និការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ" ក្រោមអធិបតីភាពរបស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី២ នៃរដ្ឋសភា, តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប, តំណាងសាលាដំបូងនិងអយ្យការអមសាសាដំបូងខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត,មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពក្រុង-ស្រុក-ឃុំ-សង្កាត់, រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់, មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាង ប្រមាណ ៣២៧ នាក់។

Preview
Preview
Preview
Preview
Preview
Preview
Preview
Preview
Preview